ព័ត៌មានជាតិ

លំនៅឋាន៤ខ្នង និងសាលារៀនមួយខ្នងត្រូវបានបំផ្លាញដោយសារខ្យល់កន្ដ្រាក់

ឧត្តរមានជ័យ: កាលពីវេលាម៉ោង១៨និង២៥នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ លំនៅឋានប្រជាពលរដ្ឋ៤ខ្នង និងសាលារៀន១ខ្នងត្រូវបានរងការបំផ្លាញដោយសារខ្យល់កន្ត្រាក់ នៅក្នុងភូមិពោធិចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចស្រុកបន្ទាយអំពិល បានឲ្យដឹងថា ក្នុងហេតុការណ៍ខ្យល់កន្ដ្រាក់ លំនៅឋានប្រជាពលរដ្ឋ ផ្ទះ២ខ្នង រលំខូចខាតទាំងស្រុង សាលារៀន ១ខ្នង នឹងផ្ទះ២ខ្នងទៀតរបើកដំបូល ។ ជាមួយគ្នានោះផងដែរ អាជា្ញធរកំពុងយកចិត្តទុកដាក់ចុះពិនិត្យជាក់ស្តែង និងរៀបចំចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះខាងលើនេះ ផងដែរ៕

IMG_2926 IMG_2925 IMG_2924 IMG_2923

មតិយោបល់