ព័ត៌មានជាតិ

សំណង់រ៉ាំរ៉ៃ សាងសង់ជិតហើយ ស្រាប់តែគេមកកាត់ជ្រីព្រំទៀត

ភ្នំពេញ: បញ្ហាព្រំប្រទល់រវាងផ្ទះ ២ល្វែង អស់រយ:ពេលជាង១ឆ្នាំមកហើយ មិនទាន់បានបញ្ចប់ ថែមទាំងភាគីម្ខាង បានបញ្ជាកម្មករ មកកាត់ជ្រីព្រំដែលទើបសាងសង់ជិតហើយ ក៏ផ្ទុះជម្លោះឡើងជាថ្មីម្តងទៀត។ ដោយឃើញកម្លាំងអាជ្ញាធរខណ្ឌទួលគោកនៅកន្លែងកើតហេតុ ក៍លោក គិត សុផល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ស្រែកឲ្យថា (ពួកហ្អែងអាណាឲ្យមក) ដែលហេតុការណ៍នេះកើតឡើងនៅម៉ោង៩:៣០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ចំណុចផ្ទះលេខ១១H ផ្លូវ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះបានរៀបរាប់ម្ចាស់ផ្ទះលេខ១០H ផ្លូវ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានខ្នងបង្អែកធំជាច្រើន បានសង់រំលោភចូលទៅផ្ទះលេខ១១H ផ្លូវ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលម្ចាស់ផ្ទះមានឈ្មោះ ផាន់ ចាន់តារា ភេទប្រុស អាយុ៤២ឆ្នាំ រងភាពអយុត្តិធម៌ នៃផលការទំនាស់នេះយូរមកហើយ ដូចថ្ងៃនេះមានអ្នកធំមកនិយាយដល់កន្លែង ដែលម្ចាស់ផ្ទះលេខ១០H បានបញ្ជាកម្មករមកកាត់តាំងពីថ្ងៃទី១២មកម្ល៉េះ។

លោក ផាន់ ចាន់តារា ដែលជាម្ចាស់ផ្ទះលេខ១១H បានប្រាប់ឲ្យដឹងថាភាគីម្ចាស់ផ្ទះលេខ១០H រំលោភចូលដីគាត់តែមិនចងមានរឿងអ្វីទេ ទើបសាងសង់តាមទ្រង់ទ្រាយ និងព្រំដែលមានស្រាប់ ដោយគេមិនអស់ចិត្ត ហើយបានរំលោភបំពានម្តងហើយម្តងទៀត រហូតមកដល់ថ្ងៃនេះ គាត់បានបញ្ជាក់ថាទំនាស់នេះមានការសម្របសម្រួលគ្នាចំនួន៤លើកមកហើយ ក្នុងនោះគេឃើញលោក គិត សុផល មកនិយាយសម្របសម្រួលដល់លើផ្ទះ ហើយស្រែកសួរកម្លាំងអាជ្ញាធរខណ្ឌទួលគោក ១រថយន្តថា(ពួកហ្អែងអាណាឲ្យមក)បន្ទាប់មកនិយាយមួយសន្ទុះក៏ត្រឡប់ទៅវិញ។

ប្រជាការពារខណ្ឌទួលគោក ក៏បានត្រឡប់ទៅវិញដែរបន្ទាប់ពីលោក គិត សុផល សួររកអ្នកបញ្ជា ឲ្យមកហើយបានឆ្លើយតបទៅវិញថា(មេឲ្យមក)និងមិនបាននិយាយអ្វីទៀតទេ។

បញ្ហាសំណង់ខាងលើនេះ ខាងជំនាញនគរូបនីយកម្ម និងសំណង់ខណ្ឌទួលគោក បាននិយាយថាសំណង់ខាងលើ គ្មានកម្មសិទ្ធ ដែលបញ្ជាក់ថា នៅក្នុងភូមិ១៣នេះ អតីតជាបន្ទាយយោធាកន្លែងផ្គត់ផ្គង់សំភារះបច្ចេកទេសដែលហៅថាសំណង់១២ហើយរឿងទំនាស់នេះកើតឡើងតាំងពីខាងមុខផ្ទះរហូតដល់ខាងក្រោយជារឿងមួយផ្សេងៗទៀតដែលគេឲ្យឈ្មោះថាជម្លោស់មួយកូនតឹង។

ដោយឡែកលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក មិនបានលើកទូរស័ព្ទអ្នកសារព័ត៌មានយើងទេ ដើម្បីសាកសួរអំពីបញ្ហាខាងលើនេះ៕

photo_2016-05-13_12-28-54 photo_2016-05-13_12-28-57 photo_2016-05-13_12-28-59 photo_2016-05-13_12-29-01 photo_2016-05-13_12-29-02 photo_2016-05-13_12-29-03 photo_2016-05-13_12-29-04 photo_2016-05-13_12-29-05 photo_2016-05-13_12-29-06 photo_2016-05-13_12-29-08

មតិយោបល់