កណ្តាលៈ យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ មួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ ទៅបុកម៉ូតូមួយគ្រឿងពេញទំហឹង រួចបន្តជ្រុលទៅបុកផ្ទុបនឹងដើមដូង បណ្តាលឲ្យមនុស្សចំនួន៤នាក់ រងរបួសធ្ងន់និងស្រាល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង ២៣នាទី ល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើស្ពានព្រែកតាម៉ាក់ ខាងកើតវត្តវិហារសួគ៌ ក្នុងឃុំវិហារ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕
មតិយោបល់