ភ្នំពេញៈ ខណៈពេលនេះ Post News ទទួលបានហេតុការណ៍អគ្គិភ័យមួយបានឆាបឆេះផ្ទះបញ្ចូលហ្គាសមួយកន្លែង បណ្តាលឲ្យក្មេងតូចម្នាក់កំពុងដេកក្នុងអង្រឹងត្រូវភ្លើងឆេះរោលខ្លោចពេញខ្លួនស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិ និងឪពុកម្តាយរបួសធ្ងន់កំពុងសម្រាកនៅពេទ្យលោកសង្ឃ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕
មតិយោបល់