ព័ត៌មានអន្តរជាតិ

រឿងជ្រៀតជ្រែករុស្ស៊ីលើការបោះឆ្នោតអាមេរិក FBI កំពុងធ្វើការលាតត្រដាង

អាមរិកៈ លោក James Comey នាយក FBI នៅថ្ងៃចន្ទ បានបញ្ជាក់ថា ទីភ្នាក់ងារខ្លួនខិតខំប្រឹងប្រែងស៊ើបអង្កេត ពាក់ព័ន្ធនឹងការជ្រៀតជ្រែករបស់រដ្ឋាភិបាលរុស្ស៊ីលើការបោះឆ្នោតអាមេរិកឆ្នាំ ២០១៦ កន្លងទៅ ក្នុងនោះរួមទាំងសកម្មភាពផ្សេងៗទៀត ដែលជាប់ទាក់ទងរវាងក្រុងម៉ូស្គូ និងប្រធានាធិបតីលោក ដូណាល់ ត្រាំ ផងដែរ ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៧។

ថ្លែងប្រាប់សវនាការសភាអាមេរិក លោក Comey បានឲ្យដឹងថា គោលបំណងក្នុងការស៊ើបអង្កេតនេះ បានធ្វើទ្បើងដើម្បីស្វែងរកទំនាក់ទំនងរវាងបុគ្គល មានជាប់ពាក់ព័ន្ធនឹងយុទ្ធនាការលោក ត្រាំ និងការជៀតជ្រែករបស់រដ្ឋាភិបាលក្រុងម៉ូស្គូដែរឬយ៉ាណា ក្នុងអំទ្បុងពេលបោះឆ្នោតអាមេរិក។

គួរបញ្ជាក់ដែរថា ដោយសារតែរឿងនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ដោយបើកជំហ និងត្រូវវាធ្វើតាមលំដាប់លំដោយ ហេតុដូចនេះ លោក Comey បាននិយាយថា លោកមិនអាចនិយាយបានច្រើនអំពីអ្វី ដែលភ្នាក់ងារកំពុងធ្វើនោះទេ ខណៈដែលប្រតិបត្តិការនេះ កំពុងតែបន្តពិនិត្យមើល»៕

មតិយោបល់