ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​នាំគ្នាយក​អាវុធ​កែច្នៃ និង​អាវុធ​ស្វ័យ​ប្រវត្តិ​ប្រគល់​ជូន​សមត្ថកិច្ច

សៀមរាប:​ អាវុធ​AK និង​អាវុធ​កែច្នៃ​ចំនួន​១៦​ដើម​ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅស្រុក​បន្ទាយស្រី មានការ​ភ្ញាក់រលឹក ​​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច​ បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាពរបស់​ប្រមុខ​រាជ​រដ្ឋាភិ​បាល​កម្ពុជាជា​បន្តបន្ទាប់​មកនោះ​។

ប្រជាពលរដ្ឋ ​ដែល​យក​អាវុធ​មក​ប្រគល់​នា​ពេល​នេះ​ បាននិយាយថា​ ការរក្សា​ទុក​អាវុធ​មិន​ថា ​អាវុធ​កែច្នៃ ឬអាវុធស្វ័យ​ប្រវត្តិ​នោះទេ​ សុទ្ធតែ​ខុសច្បាប់ទាំងអស់ ដូចនេះ ​ពួកគាត់​បានសម្រេច​ចិត្ត ត្រូវតែយក​មក​ប្រគល់ជូនកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី​។ បន្ទាប់មក​ លោក​អធិការនគរ​បាល​ស្រុក បាន​ធ្វើការ​ប្រគល់ជូន​កម្លាំង​ការិយាល័យនគរបាល​ជំនាញ​អាវុធ​ជាតិផ្ទុះ ដើម្បី​រក្សាទុក​នៅកន្លែង​មាន​សុវត្ថិភាព​។

លោក​វរ​សេនីយ៍​ឯក ឆេ​ត ញ៉ា នាយការិយាល័យ​នគរបាល​អាវុធជាតិផ្ទុះ ​បាន​ឲ្យ​ដឹង​នៅរសៀល​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ម្សិលមិញ​ថា អាវុធ​ដែល​កម្លាំង​នគរបាល​ស្រុក​បន្ទាយស្រី​ប្រគល់​ជូន​នៅ​ពេលនេះ ​មាន​កាំ​ភ្លើង​ខ្យល់​ចំនួន​១៣​ដើម​ ​កាំ​ភ្លើង​ព្រៃ​ចំនួន២​ដើម ​និង​អាវុធ​AK​ចំនួន១​ដើម​៕

ប្រគល់កាំភ្លើងកែច្នៃទៅសមត្ថកិច្ច

មតិយោបល់