ព័ត៌មានជាតិ

មនុស្ស ២នាក់ រងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ នៅលើផ្លូវជាតិលេខ៥

កំពង់ឆ្នាំង: (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ ២នាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯវត្ថុតាងសមត្ថកិច្ច ធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់