Post News Media ព័ត៌មានជាតិ Update៖ បើករថ...

Update៖ បើករថយន្តវ៉ាជែង បុករម៉កលក់ទឹកអំពៅ ស្លាប់ប្រពន្ធ ប្តីរបួស!.

ក្រចេះ: មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បានបុករម៉កលក់ទឹកអំពៅ ពេញទំហឹង បណ្តាលឲ្យបុរសជាប្តីរបួស និងប្រពន្ធស្លាប់យ៉ាងរន្ធត់។

ករណីនេះកើតឡើងនៅម៉ោង៣និង១០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣០៥-៣០៦ លើកំណាត់ផ្លូវជាតិលេខ៧អា ចំណុចស្រែសង្កែ ភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

មុនពេលកើតហេតុ គេបានឃើញរថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម លាយស ពាក់ស្លាកលេខ កំពង់ចាម 3A-5189 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ពីជើងទៅត្បូង បានបុកនិងម៉ូតូរម៉កទឹកអំពៅម៉ាកវេវឆ្លាម ពណ៌ខ្មៅ លាយស គ្មានស្លាកលេខ ដែលកំពុងបើកបរ ដោយឈ្មោះ ស៊ីង តិប ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ រងរបួសស្រាល រួមដំណើជាមួយឈ្មោះ ឃុន ភា ភេទស្រី អាយុ ៤៨ឆ្នាំ ត្រូវជាប្រពន្ធ បានស្លាប់នៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកស្នួល រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕