ព័ត៌មានជាតិ

ឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ដកហូតថ្នាំញៀនជិត៣០កញ្ចប់!

ប៉ៃលិន: ២នាក់ប្តីប្រពន្ធ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធ័នឹងករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលម៉ោង១២និង៣០នាទី ថ្ងៃត្រង់ទី២១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអូរត្រែង ក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ប្តីមានឈ្មោះ ឡាច ឡោះ អាយុ៣១ឆ្នាំ មុខរបរលក់ការ៉េម និងប្រពន្ធឈ្មោះ ធី សុខលី អាយុ៣០ឆ្នាំ មុខរបរធ្វើចម្ការ។

មុនឈានដល់ការចាប់ឃាត់ខ្លួន ដោយក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន និងលោកវរសេនីយ៍ត្រី ផង់ ជឿម នាយករិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំកងកម្លាំងក្រោមឱវាទ ចុះធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ចំនួនមួយកន្លែងក្នុងភូមិកើតហេតុខាងលើ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធបានតែម្តង។ ក្នុងនោះដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក ICE ចំនួន២៨កញ្ចប់តូច,ម៉ូតូចំនួន១គ្រឿង និងសម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់