ហ្វីលីពីនៈ ប្រធានាធិបតីលោក Rodrigo Duterte បាននិយាយថា លោកនឹងធ្វើការប្រឆាំង ចំពោះអាពាហ៍ពិពាហ៍ស្រលាញ់ភេទដូចគ្នាក្នុងប្រទេស បន្ទាប់ពីកាលប្រកាសលើកមុនថា លោកនឹងពិចារណា ពីភាពស្របច្បាប់របស់វា។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។
ពីមុនលោក Duterte ធ្លាប់បានបញ្ជាក់ថា មិនអ្វីមានអ្វី ត្រូវប្រឆាំងនឹងមនុស្សស្រទ្បាញ់ភេទដូចគ្នាទេ ដោយលើកទ្បើងថា សាច់ញាតិរបស់លោកជាច្រើន សុទ្ធសឹងតែជាអ្នកស្រទ្បាញ់ភេទដូចគ្នាផងដែរ។
នយោបាយចម្រូងចម្រាស កាលពីលើកមុនលោក Duterte បានបង្ហាញពីការគាំទ្រសិទ្ធិ សម្រាប់មនុស្សស្រទ្បាញ់ភេទដូចគា្ន (LGBTQ) ដោយនិយាយនៅក្នុងឆ្នាំ ២០១៥ ថា អាពាហ៍ពិពាហ៍ភេទដូចគ្នា គឺ «ល្អ»។
ប៉ុន្តែឥទ្បូវលោកបែរជាមានទស្សនៈផ្សេងមួយទៀត បន្ទាប់ពីការទ្បើងកាន់តំណែង គឺទស្សនៈអភិរក្សរបស់លោក គឺផ្ដោតសំខាន់លើបទឧក្រិដ្ឋកម្មទៅវិញ។
ជាក់ស្តែងបច្ចុប្បន្ន លោកត្រូវបានរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់អន្តរជាតិ លើបញ្ហាសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងការធ្វើសង្គ្រាមបង្ក្រាបអ្នកប្រើប្រាស់ និងឈ្មួញជួញដូរគ្រឿងញៀន ដែលសម្លាប់មនុស្សរាប់ពាន់នាក់ ក្រៅប្រព័ន្ធតុលាការ។
ការកត់សម្គាល់ចុងក្រោយរបស់លោក Duterte ត្រូវបានគេធ្វើឡើងអំទ្បុងដំណើរទស្សនកិច្ចជាផ្លូវការ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលការថ្លែងរបស់លោកទៅកាន់អ្នកកាសែត កាលពីថ្ងៃចន្ទ បានឲ្យដឹងថា លោកបានព្យួរទៅលើគោលយោបាយថ្នាំញៀនរបស់ខ្លួន ក្នុងនោះដែរលោកបន្តទៀតថា កត្តាដែលហ្វីលីពីនមានការស្រទ្បាញ់ភេទដូចគ្នា គឺបណ្ដាឲ្យមកពីការហូលចូលនៃវប្បធម៌លោកខាងលោក។
លោក Duterte បានបន្ថែមទៀតថា « ព្រះបានបង្កើតឲ្យមានមនុស្សប្រុស និងស្រីស្រទ្បាញ់គ្នា ហេតុដូចនេះ សូមកុំប្រាស់ចាកពីអ្វី ដែលផ្ទុយនឹងការបង្កើតនេះ ហើយមនុស្សគ្រប់គ្នា សមតែសប្បាយចិត្តចំពោះវា»៕
មតិយោបល់