ព័ត៌មានជាតិ

តុលាការសហភាពមីយ៉ាន់ម៉ា បានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគារ ៤ឆ្នាំបន្ថែមទៀត

មន្ត្រីច្បាប់មួយរូបបាននិយាយថា តុលាការក្នុងសហភាពមីយ៉ាន់ម៉ា បានកាត់ទោសមេដឹកនាំដែលត្រូវបានបណ្តេញចេញ លោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយ:ពេលបួនឆ្នាំបន្ថែមទៀតនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីរកឃើញថាលោកស្រីមានកំហុសពីបទនាំចូល និងកាន់កាប់ដោយខុសច្បាប់នូវ វិទ្យុទាក់ទង និងបំពានលើវិធានការរឹតត្បិតលើវីរុសឆ្លងកូរ៉ូណា។

លោកស្រី ស៊ូជី ត្រូវបានកាត់ទោសកាលពីខែមុន លើបទចោទប្រកាន់ចំនួនពីរផ្សេងទៀត ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយ:ពេល ៤ឆ្នាំ ដែលបន្ទាប់មកត្រូវបានកាត់បន្ថយទោសពាក់កណ្តាលដោយប្រមុខរដ្ឋាភិបាលតែងតាំងដោយយោធា។

មតិយោបល់