ស្ទឹងត្រែង: លោកប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រាប់ Post Newsថា ក្រោយពីមានករណីឃាតកម្មចាក់សម្លាប់បុរសម្នាក់ ដោយសារតែទំនាស់ពេលស្រវឹងគេចខ្លួនបាន១ថ្ងៃ ពេលនេះសមត្ថកិច្ចបើកការស្រាវជ្រាវឈានទៅដល់ការចាប់ខ្លួនបានហើយខណៈដែលជនសង្ស័យរូបនេះរត់គេចខ្លួនទៅខេត្តកំពង់ចាម។
គួរបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហួន កេះ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានជនដៃដល់ឈ្មោះ ចក់ សារ៉ាន (ហៅខូល) ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិតិចលិច ឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ធ្វើសកម្មភាពចាក់នឹងកាំបិតចុងស្រួចចំចុងដង្ហើម បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង រួចគេចខ្លួនបាត់។ រហូតដល់ថ្ងៃទី១៨ ខែវច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១១យប់ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យខាងលើតែម្តង ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ចំណែកមូលហេតុគឺបណ្តាលមកពីផឹកស្រវឹងទាស់ពាក្យសម្តីនឹងគ្នា។
បច្ចុប្បន្នជនដៃដល់ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តផ្តន្ទាទោសតាមផ្លូវច្បាប់បន្តទៀត៕
https://youtu.be/Topy9xpkTcg
មតិយោបល់