ព័ត៌មានជាតិ

ផ្ទុះកំប៉ុងហ្គាស ឆេះតូបចាប់ហួយ នៅស្វាយរៀង បាញ់ទឹកអស់មួយឡាន ទើបរលត់

ស្វាយរៀង: លោកអធិការរងក្រុងស្វាយរៀងបានប្រាប់ Post News ថា ថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០១៧ វេលាម៉ោង១១ និង៥០នាទី យប់មានករណីអគ្គីភ័យកើតឡើងនៅចំណុចតូបលក់ដូរ ( លក់បាយ ) ក្នុងផ្សារជួរខាងជើងផ្សារវាលយន្ត ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

លោកអធិការបានបន្តថា ក្រោយពីទទួលបានព័ត៌មានកម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងស្នងការដ្ឋាន ធ្វើការចុះជួយអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ​របស់ស្នងការដ្ឋាន ០១គ្រឿង ( បាញ់ទឹកអស់ ០១ រថយន្ត ) និងប្រើប្រាស់ប្រព័ន្ធទុយយោទឹកសំរាប់ពន្លត់អគ្គីភ័យ របស់សមាគមយុវជនកម្ពុជាខេត្ត រហូតដល់ម៉ោ០០ និង៤០នាទីទើបរលត់១០០% ។

លោកអធិការបានបន្តទៀថា មូលហេតុដោយសារ ផ្ទុះកំប៉ុងហ្គាសចង្ក្រាន ដាំបាយ រីឯសម្ភារ:ខូចខាត មាន ម៉ាស៊ីនភ្លើង ០១គ្រឿង ទូរទស្សន៍ Samsung LCD ទូរទឹកកក ០១គ្រឿង ម៉ាស៊ីនកិនទឹកអំពៅ​ ០១គ្រឿង ៣២អ៊ីញ ០១គ្រឿង និង ឥវ៉ាន់លក់ដូរមួយចំនួនទៀត ។

មតិយោបល់