ព័ត៌មានជាតិ

ភ្លៀងកក់ខែលាយឡំជាមួយខ្យល់កន្ត្រាក់ វាយប្រហារផ្ទះប្រជាពលរដ្ឋប្រមាណ៤៥ខ្នងរងការខូចខាត

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងកក់ខែមួយមេ(៣៣មម) លាយឡំជាមួយខ្យល់កន្ត្រាក់ នារសៀលថ្ងៃច័ន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ២៥៦១ ត្រូវនឹងថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០១៨ នេះ បានវាយប្រហារមកលើតំបន់មួយចំនួននៃក្រុងសំរោង ខេត្តឧត្តរមានជ័យ។

តាមព័ត៌មានបឋមដែលទទួលបាន គ្រោះធម្មជាតិខាងលើនេះ បានបង្កឲ្យផ្ទះប្រជាពលរដ្ឋប្រមាណ៤៥ខ្នង រងការខូចខាត ក្នុងនោះខូចខាតទាំងស្រុងចំនួន៥ខ្នង៕

មតិយោបល់