ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា មានការដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី១ (GS1-F14A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួន ដែលស្ថិតនៅ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
មូលហេតុ ដោយសារមានកំហូចខ្សែបណ្តាញតង់ស្យុងមធ្យម(MV)។ ហើយខណៈនេះក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញមុនវេលាម៉ោង៤រសៀលនេះ៕
មតិយោបល់