ព័ត៌មានជាតិ

បុរសម្នាក់មុនស្លាប់ផឹកស៊ីជុំបងប្អូនជិតខាង រួចពោលថា ច្រៀងនេះច្រៀងលាទៅរហូតហើយ…

កំពង់ធំ: នៅវេលាម៉ោង ៣និង២៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ មានករណីបុរសម្នាក់ដេកស្លាប់លើផ្ទះ ស្ថិតភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ជា ជឿន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានទៅផឹកស៊ីច្រៀងខារ៉ាអូខេ ជាមួយបងប្អូនអ្នកភូមិរួចពោលថា ច្រៀងនេះគឺច្រៀងលាទៅរហូតហើយ បងប្អូនទាំងអស់គ្នា ស្រាប់តែត្រឡប់មកផ្ទះវិញ ចូលដេកជាមួយប្រពន្ធលង់លក់រៀងៗខ្លួន លុះដល់ម៉ោងកើតហេតុ បុរសរងគ្រោះស្រមុកក្រតៗ ប្លែកខុសពីធម្មតា ប្រពន្ធចាប់អំពូលភ្លើង​ ស្ទាបខ្លួនមើលឃើញថា ក្ដៅខ្លួនខ្លាំង ចុះរត់ទៅហៅបងប្អូនម៉ែឪ ឲ្យមកជួយមើល ប៉ុន្តែអកុសលមកដល់ឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់