ព័ត៌មានជាតិ

រថយន្តបើកបុកបង្គោលភ្លើង បណ្ដាលឲ្យតំបន់មួយចំនួន ដាច់ចរន្តអគ្គិសនីភ្លាមៗ

កំពង់ចាមៈ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ១០និង៣០នាទី ដល់ម៉ោង ១២និង០០នាទី អគ្គិសនីកំពង់ចាម សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ជាបន្ទាន់ ដែលបណ្តាលដាច់ចរន្តអគ្គិសនីតំបន់មួយចំនួនដូចជា៖
១-តំបន់ភ្លើងប៉ុស្តិ៍ P-C01 ស្ថិតនៅភូមិត្រពាំងបេង និងP-C02 ស្ថិតនៅភូមិមហា ឃុំស្វាយទាប ស្រុកចំការលើ ក្នុងដែនអាជ្ញាបណ្ណសហគ្រាស ថ្នល់បែកចំការលើ អេឡិកទ្រីស៊ីធី ។
២- តំបន់ភ្លើងប៉ុស្តិ៍ P-C10 អតិថិជន តាំង តុងហួរ ស្ថិតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ។
៣-តំបន់ភ្លើងប៉ុស្តិ៍ P-C11 ,P-C12 ស្ថិតនៅភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ក្នុងដែនអាជ្ញាបណ្ណសេវាករ ឡាយ ប៊ុនធឿន ។
៤- តំបន់ភ្លើងប៉ុស្តិ៍ P-C13 ស្ថិតនៅភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ក្នុងដែនអាជ្ញាបណ្ណក្រុមហ៊ុន ប៊ីវីស៊ី ផៅវ័រ ឌីវែឡុបមេន ខូអិលធីឌី ។
៥-តំបន់ភ្លើងប៉ុស្តិ៍ P-C14 ស្ថិតនៅភូមិប៉ាង ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងដែនអាជ្ញាបណ្ណសហគ្រាស គង់ ហាក់ អេឡិកទ្រិកផៅវ័រ ។
ដើម្បីឲ្យក្រុមកាងារបញ្ហាបច្ចេកទេសធ្វើការដាំបង្គោលតង់ស្យុងមធ្យម២២គីឡូវ៉ុល ដែលបាក់ដោយសាររថយន្តបើកបុក នៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ៕

មតិយោបល់