ព័ត៌មានជាតិ

តៃកុងស្រវឹងស្រា បើករថយន្តដឹកស្រាបៀ ក្រឡាប់៣ត្រឡប់ នៅលើកំណាត់ផ្លូវជាតិ៦

បន្ទាយមានជ័យ: កាលពីវេលាម៉ោង១២ ព្រឹកថ្ងៃទី១៣ឧសភា២០១៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកស្រាបៀ ៣ត្រឡប់ ដោយសារ អ្នកបើកស្រវឹងស្រា នៅលើកំណាត់ផ្លូវជាតិ៦ស្ថិតក្នុង ភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

មន្ដ្រីអាវុធស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា មានរថយន្ដម៉ាកហីយ៉ាន់ដាយ ពណ៌ក្រហម គ្មានស្លាកលេខមួយគ្រឿងដឹកស្រាបៀរ CT CoLD បើកដោយឈ្មោះ ប៉ែន ពិសិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកតាមផ្លូវជាតិលេខ៦ ពីកើតទៅលិច ដោយល្បឿនលឿនលុះបើកមកដល់ចំណុចកើតហេតុ ស្រាប់បើករេចង្កូត ក្រឡាប់ចេញពីថ្នល់ជាតិ ៣ត្រឡប់ឡើងរួញរថយន្ដតែសំណាងល្អណាស់គ្មានមនុស្សស្លាប់ ឬរបួស ដោយសារអ្នកបើកស្រវឹងខ្លាំងពេក។

ក្រោយពីកើតហេតុ សមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុ ដោយសារតែរថយន្តនោះក្រឡាប់ខ្លួនឯងមិនប៉ះពាល់ដល់អ្នកដទៃ សមត្ថកិច្ចឲ្យម្ចាស់រថយន្ត ជួលរថយន្តស្ទូច មកស្ទូចយកទៅធ្វើការជួសជុលដោយខ្លួនឯង ដើម្បីបញ្ចប់រឿងតែម្តង៕

image (3) image_1 (3)

មតិយោបល់