ព័ត៌មានជាតិ

Intel និង Motorola បង្ហាញ Android Smartphone ​ដំបូង​របស់​ខ្លួន

ក្រុមហ៊ុន Intel បានព្យាយាមបង្កើតហ្គេមសម្រាប់ទូរស័ព្ទដៃ Smartphone តាំងពីដើមឆ្នាំ ប៉ុន្តែ​របស់​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ធ្វើ​បាន​នៅ​ឡើយ ព្រោះខ្វះដៃគួរសហការ។ កាលពីថ្ងៃ CES 2012 គឺមានព័ត៌មានមួយនិយាយថាក្រុមហ៊ុន Motorola បាន​បង្កើត​ចំណង​មិត្តភាព​ជាមួយ​នឹងក្រុមហ៊ុន Intel សម្រាប់ការអភិវឌ្ឍន៍ទៅលើទូរស័ព្ទដៃ ដែលប្រើនូវប្រព័ន្ធដំណើរការ Android OS។ តាមការបញ្ជាក់​បន្ថែម​ទូរស័ព្ទ​ដៃ ដែល Motorola និង Intel សហការផលិតនោះ នឹងចេញក្នុងឆ្នាំ 2012 នេះ។

មកដល់ថ្ងៃនេះ Motorola បានបង្ហាញនូវទូរស័ព្ទដៃ ដែលប្រើនូវអង្គប្រតិបត្តិការរបស់ Intel ដំបូង ជាប្រភេទទូរស័ព្ទដៃ Smartphone ដែល​ប្រើ Android OS ដែលប្រភពព័ត៌មាននេះផ្តល់ជួនដោយ RocketNow។ ទូរស័ព្ទដៃថ្មីនេះ នឹងមានប្រព័ន្ធដំណើរការ Android 4.0 ICS ព្រម​ទាំង​ប្រើនូវ MotoBlur ដែលជាមុខងារថ្មីរបស់ Motorola ផងដែរ។ ក្រៅពីព័ត៌មាននេះ នៅមិនទាន់មានព័ត៌មានលម្អិតណា​ផ្សេងនោះទេ៕

មតិយោបល់