ព័ត៌មានជាតិ

រវល់មើលក្មេងលង់ទឹក ចោរលួចកាច់សោ កម៉ូតូយកទៅបាត់ ក្នុងវត្តគោកបញ្ជាន់

ភ្នំពេញ: បុរសម្នាក់ ខណ:ដែលមកចោមរោមមើលក្មេងប្រុសអាយុ១៣ឆ្នាំស្លាប់ នៅក្នុងស្រះវត្តគោកបញ្ជាន់ ស្រាប់តែចេញទៅវិញមើលម៉ូតូបាត់មិនឃើញគឺត្រូវជនឆ្លៀតឱកាសជិះយកទៅបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃត្រង់ទី២២ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងវត្តគោកបញ្ជាន់ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសដែលត្រូវចោរលួចយកម៉ូតូនោះមានឈ្មោះ ប្រាក់ វិចិត្រ អាយុ៤៧ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកម៉ូតូដែលបាត់ទៅនោះ ម៉ាកឌ្រីមសង់ សេ១២៥ស៊េរី ឆ្នាំ២០១៦ ឡើងតែម២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FU-1910។

ប្រភពពត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានទុកម៉ូតូនៅខាងត្បូងស្រះក្នុងវត្តវត្តគោកបញ្ជាន់ ហើយក៏ដើរចូលទៅមើលគេស្រង់ក្មេងដែលបានស្លាប់ដោយសាលង់ទឹកស្រះ។ នៅពេលដែលគេស្រង់ក្មេងឡើងលើគោកហើយក្រុមគ្រួសារដឹកយកទៅផ្ទះហើយគាត់ក៏រៀបចំត្រឡប់ទៅផ្ទះវិញនោះក៏ក្រឡេកទៅមើលម៉ូតូ ស្រាប់តែបាត់ម៉ូតូតែម្តងមិនដឹងពួកឆ្លៀតឱកាសជិះយកចេញទៅតាំងពីពេលណានោះទេ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទាំងសោកស្តាយ៕

មតិយោបល់