ព័ត៌មានជាតិ

បុរស២នាក់ ចូលចេតីយ៍វត្តជម្ពូវ័ន ជក់គ្រឿងញៀន ត្រូវឃាត់ខ្លួន

ភ្នំពេញ: ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីប្រើប្រាស់នូវសាធាតុញៀនដោយខុសច្បាប់ វេលាម៉ោង០២និង៣០នាទី រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ នៅចំណុចក្នុងចេតីយ៍វត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ ទី១-ឈ្មោះ កែវ ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ ទី២-ឈ្មោះ អ៊ុន វណ្ណា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ វត្ថុតាងរួមមាន ដបជ័រ និងបំពង់ជ័រ។

ក្រោយពីប្រជាពលរដ្ឋល្អបានរាយការណ៍ ប្រាប់ថាមានមនុស្សប្រុសកំពុងចូលក្នុងចេតីយ៍ វត្តជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ កម្លាំងប៉ុស្តិចោមចៅបានចុះទៅ ហើយក៏បានឃើញ ជនសង្ស័យកំពុងជក់គ្រឿងញៀន ទើបកម្លាំងបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះ រួមនឹងវត្ថុតាងសំរាប់ជក់តែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងប៉ុស្តិ៍ចោមចៅឃាត់ខ្លួនកសាងសុំណុំរឿង បញ្ចូនទៅកាន់ផ្នែកជំនាញអធិការនគរបាលខណ្ឌពោធិសែនជ័យ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន រងចាំការចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់