ព័ត៌មានជាតិ

ខឹងប្រពន្ធផឹកស្រាយប់ជ្រៅពេក បង្កជាជម្លោះ បងថ្លៃមកឃាត់វាយគ្នាបែកភ្នែក

ភ្នំពេញ: បុរសម្នាក់ត្រូវបានប្អូនថ្លៃប្រុសវាយឲ្យបែកភ្នែកខាងស្តាំ បន្ទាប់ពីររូបគាត់ទៅឃាត់ប្អូនស្រីបង្កើត និងប្អូនថ្លៃប្រុសកុំឲ្យឈ្លោះប្រកែកគ្នា កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចបន្ទប់ផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ប្រភពព័ត៌មានពីស្ត្រីដែលត្រូវជាប្អូនស្រីបង្កើតបានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី១២ ខែឆ្នាំខាងលើ ប្តីរបស់ខ្លួនបានទៅហូបការមិត្តភក្កិតាំងពីល្ងាចរហូតដល់ជិតភ្លឺ ទើបត្រឡប់មកបន្ទប់ជួលវិញ ហើយបានហៅនាងឲ្យបើកទ្វារតែនាងមិនព្រមបើក។ លុះព្រឹកឡើងនៅវេលាម៉ោងកើតហេតុខាងលើ ប្តីរបស់នាងបានជិះម៉ូតូត្រឡប់មកបន្ទប់ជួលម្តងទៀត ហើយក៏បានរករឿង ហើយនិងជេប្រមាតទៅលើរូបនាងជាច្រើនដងជាច្រើនសារ ដោយសារតែខឹងប្រពន្ធហាមកុំឲ្យដើរលេងផឹងស៊ីយប់ជ្រៅពេក ។

ក្រោយមកប្តីរបស់នាងបានទូរស័ព្ទទៅម្តាយក្មេកឲ្យមកយកកូនស្រីម៉ែឯងទៅវិញផង ហើយម្តាយរបស់កូនស្រីខាងលើបានទូរស័ព្ទទៅឲ្យបងថ្លៃឲ្យទៅជួយមើលប្អូនស្រីឯង និងប្អូនថ្លៃផង ព្រោះពួកគេទាំង ០២នាក់បានឈ្លោះប្រកែកគ្នា នៅពេលដែលជនរងគ្រោះដែលជាបងបង្កើតបានទៅដល់ទីនោះ បានហាមឃាត់កុំឲ្យឈ្លោះប្រកែកគ្នា ហើយប្អូនថ្លៃបានប្រាប់ទៅបងថ្លៃថា ឲ្យយកប្អូនស្រីបងទៅផ្ទះវិញផង។

ក្រោយមកបងថ្លៃបានឃាត់ថា កុំធ្វើចឹងអី ព្រោះវាមិនសមទេ ហើយប្អូនថ្លៃបានឆ្លើយថា ខ្ញុំមិនវៃបងឯងទេ តែបើបងឯងមិនទៅទៀត ខ្ញុំវ៉ៃបងឯងអីឡូវនិងហើយ ក្រោយមកអ្នកទាំង០២នាក់បានទាក់ពាក្យសម្តីគ្នា ហើយទើបឈានដល់ការវ៉ៃតបគ្នាទៅវិញទៅមក បណ្តាលឲ្យបងថ្លៃបែកភ្នែកខាងស្តាំ ចំណែកឯបុរសជាប្អូនថ្លៃរងរបួសបន្តិចបន្តួច ។

បងថ្លៃដែលរងគ្រោះនោះមានឈ្មោះ ឈុន ឈឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ មានស្រុកកំណើតនៅភូមិភ្នំតូច ឃុំទ្រព្យ ស្រុកបាត់ធាយ ខេត្តកំពង់ចាម បានរងរបួសបែកភ្នែកខាងស្តាំ។ រឺឯជនបង្កមានឈ្មោះ ឈួន ប្រុស ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងលាបថ្នាំផ្ទះ និងប្រពន្ធឈ្មោះ ឈុន សំភ័ស ភេទ ស្រី អាយុ ៣០ឆ្នាំ មុខរបរ កម្មការីនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ហើយមានស្រុកកំណើតនៅភូមិភ្នំតូច ឃុំត្រព្យ ស្រុកបាត់ធាយ ខេត្តកំពង់ចាម ។

ក្រោយពីកើតហេតុ ភាគីខាងប្អូនថ្លៃបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ ពេលនោះ បងថ្លៃក៏បានមកដាក់ពាក្យបណ្តឹងផងដែរ ៕

photo_2016-05-13_15-55-49

photo_2016-05-13_15-55-47

photo_2016-05-13_15-55-46

photo_2016-05-13_15-55-42

photo_2016-05-13_15-55-41

photo_2016-05-13_15-55-39

មតិយោបល់