ព័ត៌មានជាតិ

ចាប់អត់ចេះអស់! ឃាត់ខ្លួនបុរស២នាក់ ដកហូតថ្នាំញៀនជាង១០កញ្ចប់

ភ្នំពេញៈ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដកហូតបានថ្នាំញៀន១១កញ្ចប់ ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទី យប់ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ២៦៩ ក្រុមទី២៨ ភូមិ១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ប៉ែន ប្រុស ហៅថា ភេទប្រុស អាយុ២៩ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិត្រពាំងកី ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ និងជនសង្ស័យទី២ឈ្មោះ សួន ស៊ីម៉េង ហៅម៉េង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះពុំស្គាល់លេខ ផ្លូវលំ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ក្រាមពណ៌សថ្លា ចំនួន១១កញ្ចប់ក្នុងនោះមាន ធំ២កញ្ចប់ និងតូច៩កញ្ចប់ សង្ស័យជាគ្រឿងញៀន ដែលជនសង្ស័យបានលាក់ទុក នៅក្នុងកញ្ចប់បារីម៉ាក MEVIUS ,ទូរសព្ទមួយគ្រឿងម៉ាក Icall ពណ៌ស ( ចាប់យកពីឈ្មោះ ប៉ែន ប្រុស, ទូរសព្ទមួយគ្រឿងម៉ាកTrue ពណ៌ខ្មៅ ចាប់យកពីឈ្មោះ សួន ស៊ីម៉េង។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងសហប៉ុស្តិ៍ របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋាន ពេលមកដល់ចំណុចកើតហេតុ ក៏ឃើញជនសង្ស័យចំនួន២នាក់ កំពុងឈរលក់គ្រឿងញៀន ភ្លាមនោះកម្លាំងយើងក៏ធ្វើការបង្ក្រាបជាក់ស្ដែង ដោយឃាត់ខ្លួនជនសង្ស័យទាំង២ និងចាប់យកវត្ថុតាងក្រាមពណ៌សថ្លាចំនួន១១កញ្ចប់បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់តែម្ដង៕

មតិយោបល់