ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ឡើងបេះផ្លែក្រឡាញ់ បណ្ដាលឲ្យធ្លាក់ពីលើចុងឈើស្លាប់មួយរំពេច

ពោធិ៍សាត់: នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១០និង២០នាទី លើខ្នងភ្នំលីពីន ស្ថិតនៅភូមិបង្គងឃ្មុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់
មានករណីធ្លាក់ពីលើចុងឈើ១លើក ស្លាប់មនុស្ស០១នាក់(ប្រុស)។

-សពឈ្មោះ មួយ ស៊ីនឿន ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិបង្គងឃ្មុំ ឃុំត្នោតជុំស្រុកក្រគរ ខេត្តពោធិ៍សាត់
ប្រពន្ធឈ្មោះ គឹម យ៉េង អាយុ ៣០ឆ្នាំ រស់នៅជាមួយគ្នាមានកូនចំនួន ២នាក់ស្រី ០នាក់។

មូលហេតុ៖ ស្លាប់ដោយសារ ឡើងបេះផ្លែឈើបាក់មែកមានកម្ពស់ប្រហែល ៧ម៉ែត្រ(បេះផ្លែក្រឡាញ់)
បណ្តាលឲ្យធ្លាក់ស្លាប់នៅកន្លែងកើតហេតុ ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់