ព័ត៌មានអន្តរជាតិ

វាយប្រហារភេរវកម្ម នៅកណ្តាលទីក្រុងឡុងដ៍ ស្លាប់ ០៥ នាក់ និងរបួស ៤០ នាក់

អង់គ្លេសៈ ប៉ូលិសក្នុងប្រទេស បានបញ្ជាក់ថា ចំនួនអ្នកនៅក្នុងការវាយប្រហារភេរវកម្ម កាលពីថ្ងៃពុធនៅខាងក្រៅសភា ស្ថិតក្នុងទីក្រុងឡុងដ៍ បានកើនឡើងដល់ ០៥នាក់ ខណៈដែលអ្នករបួសប្រមាណ ៤០ នាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។

លោក Mark Rowley ជាមន្រ្តីជានខ្ពស់ប្រឆាំងភេរវកម្មនៃទីក្រុងឡុងដ៍ បានឱ្យដឹងថា មន្ត្រីសភាម្នាក់ ត្រូវបានគេបាញ់សម្លាប់ នៅក្នុងការវាយប្រហារនេះ ឈ្មោះលោក Keith Palmer អាយុ ៤៨ ឆ្នាំ បានបម្រើការជាប៉ូលិសអស់រយៈពេល ១៥ ឆ្នាំ។

អ្នកវាយប្រហារម្នាក់ ត្រូវបានគេបាញ់សម្លាប់បន្ទាប់ពីបើកការវាយប្រហារសម្លាប់លោក Palmer ។ ក្នុងហេតុការណ៍នេះ ប៉ូលិសបានអះអាងថា ក៏មានជនរងគ្រោះ ០៣នាក់ផ្សេងទៀត ជាជនស៊ីវិលផងដែរ។

ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើ នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានរៀបរាប់អំពីការវាយប្រហារនេះថា ជារឿងដ៏គួរឲ្យឈឺចាប់ និងខូចចិត្តជាខ្លាំង ដោយលើកទ្បើងថា «ភេរវករបានជ្រើសរើស កន្លែងវាយប្រហារ នៅក្នុងរដ្ឋធានីនៃបេះដូងរបស់យើង»៕

មតិយោបល់