ព័ត៌មានជាតិ

ឃាត់ខ្លួនស្ទាវប្រុសស្រី៨នាក់នៅផ្ទះសំណាក់ លីលី មកធ្វើតេស្តរកសារធាតុញៀន

កណ្តាលៈ យុវជនប្រុសស្រីចំនួន៨នាក់ ក្នុងនោះមានប្រុស៥នាក់ និងស្រី៣នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ព្រែកឬស្សី ធ្វើការឃាត់ខ្លួនមកសាកសួរ និងធ្វើតេស្តទឹកនោមរកសារធាតុញៀន។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ២និង៥០នាទី រសៀលថ្ងៃទី ២២ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចសំណាក់ លី លី ស្ថិតនៅក្នុងភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

អ្នកទាំង៨នាក់ខាងលើ ទី១ឈ្មោះ ប៉េង ស៊ីថា ភេទប្រុស អាយុ១៨ឆ្នាំ (លទ្ធផលមានផ្ទុកសារធាតុញៀន) ,ទី២ឈ្មោះមុំ ប្រុស ភេទប្រុស អាយុ២០ឆ្នាំ (មាន) ,ទី៣ឈ្មោះ
ភិន ភឺម ភេទប្រុស អាយុ១៩ឆ្នាំ (មាន), ទី៤ឈ្មោះ តេង ដេវីត ភេទប្រុស អាយុ១៨
ឆ្នាំ (មាន)។ ចំណែក៤នាក់ទៀត ទី១ឈ្មោះ ច័ន្ទ លីហ្សា ភេទស្រី អាយុ១៧ឆ្នាំ (គ្មាន),ទី២ សៀង សុបញ្ញា ភេទស្រី អាយុ១៧ឆ្នាំ(គ្មាន) ,ទី៣ ខេង គីមឡាង ភេទស្រូ អាយុ
១៧ឆ្នាំ (គ្មាន) និងម្នាក់ទៀតឈ្មោះ ថា ប៊ុនី ភេទប្រុស អាយុ១៩ឆ្នាំ(គ្មាន)៕

https://youtu.be/ubLZ7h0PAoc

មតិយោបល់