ព័ត៌មានជាតិ

ជិះម៉ូតូឌុប២នាក់ចេញពីស្រុកមកភ្នំពេញចូលផ្ទះសំណាក់រួមភេទបាន៣ដង ត្រូវម្តាយគេដឹងជាប់ខ្នោះសមត្ថកិច្ច

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយ ក្រោយពីជនសង្ស័យរួមនិងជនរងគ្រោះដែលជាអនីតិជន បានហៅម៉ូតូឌុបជិះជាមួយគ្នា ឡើងមកភ្នំពេញជួលបន្ទប់ផ្ទះសំណាក់រួមមេត្រីបានសម្រេចបីលើក ។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះស.ស.ល ភេទស្រី អាយុ១២ឆ្នាំ។ ចំណែកជនសង្ស័យមានឈ្មោះ
ផល វិត ហៅភេទ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបម្រើការងារនៅភោជនីយដ្ឋានតាថាង ស្នាក់នៅភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅពេលកើតហេតុ ជនសង្ស័យ បានហៅម៉ូតូឌុបឈ្មោះ តុប តឹម ឲ្យឌុបខ្លួន និងជនរងគ្រោះ ទៅដាក់នៅកំពង់ដរស្វាយជ្រំ ក្នុង តម្លៃ៦០០០រៀល ។ ពេលឌុបដល់កំពង់ដរស្វាយជ្រំ ជនសង្ស័យបាននាំជនរងគ្រោះឆ្លងទៅភ្នំពេញ ហើយបាននាំទៅដេកនៅផ្ទះសំណាក់ម្តុំផ្សារសូរិយា ដោយបានរួមភេទជាមួយគ្នាចំនួន៣ដង រហូតដល់ម៉ោង៦ល្ងាចថ្ងៃដដែល ម្តាយជនរងគ្រោះបានដើររកកូនស្រីតែមិនឃើញក៏សួរអ្នកភូមិ រួចក៏ជួបឈ្មោះ តុប តឹម អ្នករត់ម៉ូតូ បានប្រាប់ថា ខ្លួនជាអ្នកឌុបក្មេងស្រីរងគ្រោះនោះ និងឈ្មោះផល វិត ហៅភេទ ទៅកំពង់ដរស្វាយជ្រំ ទើបម្តាយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងប្តឹងជនសង្ស័យ ឲ្យសមត្ថកិច្ចប៉ុស្តិ៍ព្រែកអំពិល សហការកម្លាំងផ្នែកព្រហ្មទណ្ឌ ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យរូបនេះ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់