ព័ត៌មានជាតិ

បុរស​ម្នាក់​រួច​ជីវិត​ដោយ​សារ​តែ​ទូរស័ព្ទ​ដៃ Nokia X2

កាលពីវេលាម៉ោង 3:00 AM នាថ្ងៃទី ១២ខែសីហា ឆ្នាំ ២០១២ គេហទំព័រ mynokiablog បានទទួលនូវព័ត៌មានមួយពីមិត្តភ័ក្តិនៅលើ Facebook ថា មានបុរសជនជាតិស៊ីរីម្នាក់រួចផុតជីវិតពីគ្រាប់កាំភ្លើងក្នុងសង្រ្គាមស៊ីវិល។
ហ្វូងបាតុករបានជួបជាមួយនឹងកម្លាំងទាហានរបស់ប្រទេសស៊ីរី ពេលនោះ មានបុរសជនជាតិស៊ីរីម្នាក់បានប្រើ Nokia X2 ថតយកនូវសភាពដែលក្រុមបាតុករប៉ះនឹងកម្លាំងទាហាន ខណៈពេលដែលគ្រាប់បែក និងគ្រាប់កាំភ្លើងហោះខ្វាត់ខ្វែងដូចគ្រាប់ភ្លៀង។
បុរសនោះមិនអស់ចិត្តក៏បានចូលទៅគាកនឹងហ្វូងបាតុករ ពេលនោះក៏មានគ្រាប់កាំភ្លើងមួយហោះតម្រង់គាត់ ប៉ុន្តែជាបុណ្យកោសល គ្រាប់កាំភ្លើងបានត្រូវនឹងទូរស័ព្ទ Nokia X2 របស់គាត់ ហើយវាក៏ឈប់ត្រឹមនោះ ដែលជាហេតុធ្វើឲ្យបុរសម្នាក់នោះរួចផុតជីវិត។
លោកអ្នកប្រហែលជាមិនជឿទេថា បុរសម្នាក់នោះរួចជីវិតពីគ្រាប់កាំភ្លើង ដោយទូរស័ព្ទដៃរបស់គាត់ ហើយពេលនេះអ្វីដែលចង់បាននោះគឺទូរស័ព្ទថ្មី តើ Nokia អាចផ្តល់ទូរស័ព្ទដៃថ្មីមួយវិញជួនគាត់ដែរឬទេ?

មតិយោបល់