ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀន

ត្បូងឃ្មុំ: កម្លាំងនគរបាលស្រុកត្បូងឃ្មុំ បានឆ្មក់ចាប់មុខសញ្ញាជួញដូរថ្នាំញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ១១:៥២នាទី ថ្ងៃទី ១៣ឧសភា២០១៦ នៅចំណុចរោងកម្មករ ក្នុងការដ្ឋានសាងសង់ សាលាខេត្តត្បូងឃ្មុំថ្មី ដែលមានទីតាំងនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មុំ។

ប្រភពបានឲ្យដឹងថា កម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំ បានឆ្មក់ចាប់មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ឈ្មោះ កួយ គីមថុល ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិរំពាក់ពេន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅធ្វើកម្មករភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដកហូតបានម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀន ចំនួន០២កញ្ចប់តូច ព្រមទាំងសម្ភារ:វិចខ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំកំពុងធ្វើការសាកសួរជនសង្ស័យ និងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕

photo_2016-05-13_18-06-41 photo_2016-05-13_18-06-40

មតិយោបល់