ព័ត៌មានជាតិ

គណៈបញ្ជាការក្រុងច្បារមនដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនមនុស្ស៥នាក់

កំពង់ស្ពឺ: គណ:បញ្ជាការឯកភាពក្រុងច្បារមនបានដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាបសំបុកជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន ក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនមនុស្សបាន៥នាក់ និងចាប់យកវត្ថុតាងជាគ្រឿងញៀន សម្ភារប្រើប្រាស់ និងម៉ូតូចំនួន៣គ្រឿង នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ។

ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះបានធ្វើឡើងនៅចំណុចភូមិ-សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ស្របពេលដែលថ្ងៃនេះជាថ្ងៃឈប់សម្រាក ក្រុមជនសង្ស័យយល់ឃើញថាសមត្ថកិច្ចនិងអាជ្ញាធរ បែបមិនធ្វើការងាររដ្ឋបាលទើបពួកគេបានធ្វើសកម្មភាពជួញដូរគ្រឿងញៀន ឈានដល់គណ:បញ្ជាការឯកភាពក្រុងច្បារមនដឹកនាំកម្លាំងចុះបង្ក្រាបបានក្រុមជនសង្ស័យទាំង៥នាក់ក្នុងបទល្មើសជាក់ស្តែង៕

photo_2016-05-13_17-34-05

photo_2016-05-13_17-34-06

photo_2016-05-13_17-34-07

photo_2016-05-13_17-34-04

មតិយោបល់