-

រថយន្តលុចស៊ីស RX350 កំពុងឈប់ស្តុបត្រូវ ម៉ូតូបើកជ្រុលទៅបុកកំណាត់មុខរងការខូចខាត

ភ្នំពេញ: រថយន្តឈប់ស្តុបម៉ូតូបើកជ្រុលទៅបុកកំណាត់មុខរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ចំណុចផ្លូវព្រះមុនីវង្សកែងផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ម៉ូតូបង្កម៉ាក ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ កណ្តាល 1G-8760 បើកដោយបុរសម្នាក់។
រថយន្ត រងការខូចខាតម៉ាកលុចស៊ីស RX350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-8568 បើកដោយបុរសម្នាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើ បានបើកតាមបណ្ដោយផ្លូវ ១០៦ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ស្តុបជាចំណុចផ្លូវកែងរវាងផ្លូវ១០៦កែងផ្លូវព្រះមុនីវង្ស រថយន្តក៏ឈប់ស្តុប ស្រាប់តែរថយន្តកំពុងឈប់ ម៉ូតូបានបើកតាមផ្លូវព្រះមុនីវង្ស ពីត្បូងទៅជើងបានជ្រុលទៅបុកក្បាលរថយន្តផ្នែកខាងឆ្វេងបណ្តាលឲ្យរងការខូចខាត។

ក្រោយពីកើតហេតុ ភាគីទាំងសងខាងសម្រួលគ្នាដោយភាគីខាងរថយន្តទារថ្លៃជួសជុលរថយន្តចំនួន ៣០០ដុល្លារបញ្ចប់រឿង៕

មតិយោបល់