ភ្នំពេញៈ អគ្គិភ័យមួយបានឆាបឆេះកន្លែងស្លប្រេងខ្មៅខុសច្បាប់ មួយកន្លែង ស្ថិតនៅក្បែរភូមិគ្រឹះរបស់លោក ជា សុផារ៉ា បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្លាំងសមត្ថកិច្ច រួមនិងកងកម្លាំងរបស់រថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី យប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្បែរភូមិគ្រឹះលោកជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ស្ថិតនៅផ្លូវលេខ៥៩៨ ភូមិពពែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ផងដែរថា អគ្គិភ័យនេះ បានរលត់ទៅវិញ បន្ទាប់ពីមានការអន្តាគមន៍ពីរថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿង ចុះទៅធ្វើការបាញ់ពន្លត់។
ពាក់ពន្ធ័នឹងការឆាបឆេះទីតាំងស្លប្រេងខ្មៅ ខុសច្បាប់ខាងលើនេះដែរ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នឹងប្រើកណ្តាប់ដៃដែក ចុះបិទអាជីវកម្មស្លប្រេងខ្មៅខុសច្បាប់ខាងលើនេះ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ខណៈដែលថ្មីៗនេះ លោកក៏បានចាត់មន្រ្តីឲ្យមកពិនិត្យ និងណែនាំរួចផងដែរ៕
នៅលើផេក Post News Media ក៏មានការផ្សាយផ្ទាល់ផងដែរ។
មតិយោបល់