ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័នឹងករណីគ្រឿងញៀន

ភ្នំពេញ: កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ល្បាតការពារក្នុងមូលដ្ឋាន ប្រទះឃើញជនសង្ស័យ២នាក់ ឆែករកឃើញថ្នាំញៀនម៉ាទឹកកក១កញ្ចប់ថង់តូច
នៅវេលាម៉ោង៩យប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង មុខរោងចក្របឺរី ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់ឃាត់ខ្លួនទី១មានឈ្មោះ នី ចាន់ណា អាយុ១៧ឆ្នាំ មុខរបរសិស្សវិទ្យាល័យបឹងព្រៃ ថ្នាក់ទី១១ រស់នៅភូមិតាស្គរ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ ទី២មានឈ្មោះ គឿន ណុណ អាយុ១៦ មុខរបរកម្មកររោងចក្រ រស់នៅភូមិតាស្គរ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ វត្ថុតាងចាប់យក ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុ១កញ្ចប់ថង់តូច និងម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ 1GB-8743។

សមត្ថកិច្ចបានបន្តទៀតថា នៅមុនពេលកើតហេតុ កម្លាំងបានជិះម៉ូតូល្បាតនៅតាមផ្លូវបេតុង រោងចក្រប៊ឺរី ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូម៉ាកនិច មួយគ្រឿង
ពណ៌ស ពាក់ស្លាកលេខ 1GB-8743 ដោយមានការសង្ស័យបានដេញឃាត់សួរនាំនិងឆែករកឃើញថ្នាំ១កញ្ចប់នៅនឹងខ្លួនជនសង្ស័យទាំង២នាក់។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងនាំមកកាន់ផ្នែកជំនាញនៃអធិការខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរនាំនិងកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់