ព័ត៌មានជាតិ

អាសូរណាស់លោកអើយ ! ស្រ្តីវ័យចំណាស់ម្នាក់ តភ្លើងឆក់ចង្រិត បែរជាឆក់ខ្លួនឯងស្លាប់

តាកែវ: លោកអធិការរងស្រុកត្រាំកក់បានប្រាប់ Post News ថាមានករណីស្រ្តីម្នាក់ឆក់ខ្សែភ្លើងបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៩យប់ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៧ នៅចំណុចភូមិលិចស្វាយ ឃុំឧត្ដមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។

ជនរងគ្រោះដែលឆក់ខ្សែភ្លើងស្លាប់នោះមានឈ្មោះ សួង គា ភេទស្រី អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ បានឆក់ខ្សែភ្លើងស្លាប់ មូលហេតុដោយសារ តខ្សែភ្លើងចាប់ចង្រិតលក់ ខុសបច្ចេកទេស ក៏បណ្តាលឲ្យស្លាប់ ។

បច្ចុប្បន្ន ករណីខាងលើផ្នែកជំនាញសហការជាមួយគ្រូពេទ្យនិងអាជ្ញាពាក់ព័ន្ធ បានចុះពិនិត្យរួចរាល់ រីឯសាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

មតិយោបល់