ព័ត៌មានជាតិ

ខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញជិតមានភ្លើងប្រើវិញហើយ!

ភ្នំពេញៈ តាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីទី៤(GS4-F13) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប៉ុងខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ចូលប៉ុស្តិ៍ត្រង់ស្វូរថ្មី ដែលមានទីតាំងស្ថិតនៅតាមចំនួនដូចជា៖ (1)ផ្លូវលេខ២១៧ ផ្លូវចម្ការដូង ភូមិខ្វា ភូមិសំបួរ សង្កាត់ដង្កោ (2)ផ្លូវទៅស្ពានព្រែកជ្រៃ ភូមិព្រែកប្រណាក ភូមិព្រែកថ្លឹង សង្កាត់ជើងឯក (3)ភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ (4)ភូមិទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់បន្ថែមទៀតថា រហូតដល់ម៉ោង១និង៤០នាទី ទើបមានអគ្គិសនីប្រើប្រាស់ឡើងវិញ៕

មតិយោបល់