ព័ត៌មានជាតិ

ចោរញីឈ្មោល លួចលុយពីអ្នកលក់ដូរបានជាង ១០០ដុល្លារ គេចមិនរួច សមត្ថកិច្ចក្របួចជាប់

ភ្នំពេញ: ជនសង្ស័យពីរនាក់ ដែលបានធ្វើសកម្មភាពលួចលុយជនរងគ្រោះបានជាង ១៥០ដុល្លារ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ខណ្ឌសែនសុខ ក្របួចជាប់។

ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីរសៀលម៉ោង ៥ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយជនសង្ស័យទី១ឈ្មោះ គីម ពិសាល ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ បុរីកម្មករ។ ទី២ឈ្មោះ កែវ បញ្ញារិទ្ធ អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់ផ្ទះលេខ ២បេ ផ្លូវលេខ ២៣៣ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ ហ៊ឹម សារិ អាយុ ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅនៅភូមិ ប៉ប្រ៉កខាងជើង សង្កាត់កាកាប ហើយលុយដែលត្រូវជនសង្ស័យទាំងពីរនាក់ខាងលើលួចនោះ គឺមានលុយដុល្លារ ១៥០ដុល្លារ និងលុយខ្មែរចំនួន ៣០.០០០រៀល៕

photo_2016-09-03_19-36-41

photo_2016-09-03_19-36-43

photo_2016-09-03_19-36-47

មតិយោបល់