ក្រចេះ: លោកអធិការក្រុងក្រចេះបានប្រាប់ Post News ថា កាលពីវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ មាន ករណីអគ្គិភ័យភ្លើងឆេះផ្ទះ នៅចំណុច ផ្ទះឈ្មោះ ប៉ុន សំបូរ អាយុ៣៣ឆ្នាំ ជាប្តី និងមានប្រពន្ធឈ្មោះ សែម សុគន្ធា អាយុ២៩ឆ្នាំ ស្នាក់នៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។
ផ្ទះដែលឆេះជាផ្ទះតៀមធ្វើពីដែក ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី ទំហំ១២មx១៥ម ។ មូលហេតុមកពីជាងផ្សារតដំបូលដែក ជ្រុះផ្កាភ្លើងមកលើតំបូលបណ្តាលឲ្យមានភ្លើងឆេះតែម្តង ។ សរុបជាទឹកប្រាក់ខូចខាតជាង ១៥មុឺនដុល្លារ ។ ក្នុងនោះដែរយើងប្រើប្រាស់ឡានទឹកចំនួន ០៣គ្រឿង (ប្រើប្រាស់ទឹកចំនួន ១២ឡាន) ។
បច្ចុប្បន្នសមត្ថកិច្ចបានចុះទៅធ្វើកំណត់ហេតុ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕





មតិយោបល់