ភ្នំពេញៈ ករណីបង្កការភ្ញាក់ផ្អើលមួយ ដោយបុរសស្រវឹងស្រាម្នាក់បានចូលទៅម៉ាស្សា នៅម្តុំឃ្លាំងសាំង រួចប៉ុនប៉ងរំលោភនារីម៉ាស្សាម្នាក់ តែមិនមានសម្រេចទ្បើយ ដែលហេតុការណ៍នេះ បានកើតទ្បើងកាលពីម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចហាងស្ប៉ា និងម៉ាស្សា ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសស្រវឹងស្រាម្នាក់ អាយុប្រមាណជា២៥ឆ្នាំ បានចូលមកម៉ាស្សានៅហាង រួចក៏បំពានទៅលើនារីរងគ្រោះ អាយុ ៣១ ឆ្នាំដោយស្រាតខោរបស់នាង ហើយស្ទាបដើមទ្រូងទៀត បំណងចាប់រំលោភ ប៉ុន្តែភ្លាមៗនោះ ស្ត្រីរងគ្រោះបានស្រែកឲ្យគេជួយ ក៏ជនបង្កនោះខឹង រួចទះកំផ្លៀងចំនួន៣ដៃ ។ សំណាងល្អបុគ្គលិកនៅទីនោះ មកទាន់ក៏ទូរស័ព្ទទៅរាយការណ៍សមត្ថកិច្ច ឱ្យមកជួយអន្តរាគមន៍ឃាត់ខ្លួនជនបង្ក យកទៅសួរនាំនៅប៉ុស្តិ៍ឬស្សីកែវតែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ ដោយប្តឹងទារសំណងចំនួន៥០០ដុល្លារ ដើម្បីបញ្ចប់រឿង រីឯភាគីខាងជនបង្កនៅទាន់ដឹងស្គាល់អត្តសញ្ញាណនោះទេ ដោយរង់ចាំឲ្យសមត្ថកិច្ចសួរនាំសិន៕
មតិយោបល់