ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌួង ហ្សូរីដា បរិច្ចាគឈាម និងធ្វើបុណ្យថ្ងៃខួបកំណើត

ភ្នំពេញៈ ខុសពីតារាសិល្បៈសិល្បៈភាគច្រើន ដែលយកថ្ងៃខួបកំណើតអញ្ជើញភ្ញៀវឲ្យផ្អើលអ្នកកាសែតដើម្បីបង្អួតភាពឡូយឆាយនោះ តារាសម្ដែង និងជាពិធីការិនី នាងឌួង ហ្សរីដា បែរជាកំណត់ថ្ងៃខួបកំណើតរបស់ខ្លួនដើរធ្វើបុណ្យតាមវត្ត និងបរិច្ចាគឈាមដើម្បីញញាក់អារម្មណ៍មហាជន ឲ្យចេះចូលរួមក្នុងការងារជួយសង្គមទៅវិញ។

នាងក៏ត្រូវគេឃើញលើកគ្នាទៅបន់ស្រន់ព្រះអង្គដង្កើកាលពីថ្ងៃទី១៣ឧសភា ដែលជាថ្ងៃខួបកំណើតនោះដែរ។
ឌួង ហ្សូរីដា ថ្លែងប្រាប់ Postnews ថា ថ្ងៃ១៣ ឧសភា គឺជាថ្ងៃខួបគម្រប់៣៣ឆ្នាំរបស់នាង តែនាងមិនបានចាត់ចែងធ្វើពិធីខួបកំណើតដូចតារាភាគច្រើននោះទេ ក្រៅពីមានតារាសិល្បៈដូចជាអ្នកនាងចន ច័ន្ទលក្ខិណា និងសិស្សប្អូនមួយចំនួនផ្លុំនំឲ្យ និងជួបជុំញាំអីជុំគ្នានៅពេលល្ងាច។

ប៉ុន្តែនាងបានយកថ្ងៃឆ្លងថ្ងៃកំណើតនោះទៅថ្វាយទេយ្យទានប្រគេនដល់ព្រះសង្ឃ ទៅបន់ស្រន់អុជធូបដល់ព្រះអង្គដង្កើ និងចូលរួមបរិច្ចាគឈាមជាមួយនឹងក្រុមការងាររបស់Master Club ប្រមាណជា៣០នាក់ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ នាងថាសកម្មភាពដែលនាងបានធ្វើនោះ មិនមែនជាលើកទី១នោះទេសូម្បីតែការបរិច្ចាគឈាម ដោយគ្រាន់តែនោះជាលើកទី១ដែលនាងចូលខ្លួនទៅបរិច្ចាគឈាមចំថ្ងៃខួបកំណើត។

នាងនិយាយថា«រាល់ឆ្នាំក្រៅពីទៅធ្វើបុណ្យនៅវត្ត និងទៅបន់ព្រះអង្គដង្កើ ខ្ញុំមានចែកអំណោយលុយកាក់ និងអំណោយដល់ចាស់ៗអីថែមទៀត ប៉ុន្តែឆ្នាំនេះខ្ញុំរៀបចំអត់ទាន់ចឹងបានតែចែកទានតិចតួចទេ ប៉ុន្តែវាល្អត្រង់ខ្ញុំបានចូលរួមផ្ដល់ឈាមជួយដល់ក្មេងៗនៅមន្ទីរពេទ្យគន្ធបុប្ផា! ខ្ញុំយល់ថា នេះជាការពញាក់អារម្មណ៍សំខាន់មួយដែរ!»។

ឌួង ហ្សូរីដា បញ្ជាក់ថាកាលពីឆ្នាំ២០១០នាងធ្លាប់ប្រារព្ធខួបកំណើតធំដុំម្ដងដែរ ប៉ុន្តែបន្តបន្ទាប់មកនាងក៏ជ្រើសយកវិធីធ្វើបុណ្យ និងដាក់ទាន ដើម្បីជាការឆ្លងឆ្នាំវិញ។ នាងថា ហេតុផលដែលបានធ្វើនេះ គឺដើម្បីបានបុណ្យកុសលផង និងម្យ៉ាងកុំឲ្យរំខានតារាសិល្បៈរួមអាជីពដោយសារតែនាងប្រកាន់ភ្ជាប់ធ្វើខួបធំដុំនោះផង។ គាប់ជួនជានាងមិនសូវមានពេលក្នុងការចាត់ចែងទៀតទើបរឹតតែឃ្លាតឆ្ងាយតែម្ដង ពីការកាត់នំក្នុងហាង ដែលអមដោយសំឡេងទះដៃយ៉ាងកងរំពឹង និងអ្នកកាសែទច្រូងច្រាងចូលផ្ដិតរូប៕

photo_2016-05-14_08-27-19photo_2016-05-14_08-27-20photo_2016-05-14_08-27-21photo_2016-05-14_08-27-22 (2)photo_2016-05-14_08-27-24photo_2016-05-14_08-27-23photo_2016-05-14_08-27-23 (2)photo_2016-05-14_08-27-22photo_2016-05-14_08-27-25 (2)photo_2016-05-14_08-27-28photo_2016-05-14_08-27-27photo_2016-05-14_08-27-26photo_2016-05-14_08-27-25photo_2016-05-14_08-27-29photo_2016-05-14_08-27-33photo_2016-05-14_08-27-31photo_2016-05-14_08-27-30photo_2016-05-14_08-33-54

មតិយោបល់