ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

កណ្តាល: កម្លាំងកងរាជអាវុតហត្ថស្រុកស្អាងឃាត់ខ្លួនជងសង្ស័យ២នាក់ មុខសញ្ញាចែកចាយគ្រឿងញៀន កាលពីវេលាម៉ោង១០:៤០នាទី ថ្ងៃទី១៣ឧសភា២០១៦ នៅចំនុចកំពង់ដរក្បាលកោះគរ ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

លោកវរសេនីយ៍ត្រី អ៊ួ ផល្លី មេបញ្ជាការកងរាជអាវុតហត្ថស្រុកស្អាងបានឲ្យដឹងថា
ជនសង្សយ័ចំនួន០២នាក់ត្រូវឃាត់ខ្លួននោះ គឺទី១ឈ្មោះ នី វីស្វាស៊ី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិប៉ារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង មុខរបរនេសាទត្រី ទី២ឈ្មោះ លី យ៉ាកូប ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករកាប់គោ មានទីនៅជាមួយគ្នា។

លោកមេបញ្ជាការបានបន្តថា កម្លាំងយើងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកក) ចំនួន០៤កញ្ចប់តូច កាបូបដៃពណ៌ឈាមជ្រូក០១ ដែកកេះចំនួន០១ ប្រាក់រៀលចំនួន៦ពាន់៥រយរៀល និងប្រាក់ ដុល្លារចំនួន០១ដុល្លារ អត្តសញ្ញាណបណ្ណ័ខ្មែរចំនួន០១ ទូរសព្ទ័ចំនួន០២គ្រឿង ម៉ាក់ណូគាចុចពិលពណ៌ក្រហម១គ្រឿង ។

លោកមេបញ្ជាការបានបន្ថែមទៀតថា មុនពេលកើតហេតុកម្លាំងអាវុធហត្ថស្រុកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យចំនួន០២នាក់ តែងតែចែកចាយគ្រឿងញៀននៅចំនុចកើតហេតុខាងលើ កម្លាំងអាវុធហត្ថស្រុកចំនួន៦នាក់ ដឹកនាំដោយលោកមេបញ្ជាការស្រុក ចុះល្បាតនៅចំនុចកើតហេតុក៏ប្រទះឃើញមុខសញ្ញាចែកចាយគ្រឿងញ្ញៀន កម្លាំងប៉េអឹមស្រុកបានឃាត់ និងឆែកឃើញម្សៅពណ៌សថ្លាចំនួន០៤កញ្ចប់តូចនៅក្នុងហោប៉ៅខោរបស់ឈ្មោះ លី យ៉ាកូប និងបាននាំខ្លួនអ្នកទាំង២ និងវត្ថុតាំងមកមូលដ្ឋានស្រុក ដើម្បីកសាងសុំណុំរឿងតាមនិតិវិធីច្បាប់៕

photo_2016-05-14_08-52-18 photo_2016-05-14_08-52-16 photo_2016-05-14_08-52-15

មតិយោបល់