ព័ត៌មានជាតិ

ប្រាក់ខ្មែរ៦,០០០,០០0 រៀល ដុល្លារ៣០០០ ដុល្លារ ប្រាក់បាត១០ម៉ឺន និងសម្ភារជាច្រើនទៀតត្រូវអគ្គិភ័យឆាបឆេះ

ព្រៃវែង: កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៧និង៥០ នាទីព្រឹក មានករណីអគ្គិភ័យនៅចំនុច ភូមិជ្រាវ ឃុំព្រៃកន្លោងស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។
ម្ចាស់ផ្ទះឈ្មោះ សយ ហៀង អាយុ ៥៥ ឆ្នាំ មុខរបរ កសិករ ប្រពន្ធ ឈ្មោះ ហ៊ី ស្រេន អាយុ ៣៧ ឆ្នាំ មុខរបរកសិករ ។
សម្ភារ:ខូចខាតរួមមាន:
– ផ្ទះថ្មឡាវតឿ ប្រកក្បឿងទំហំ ៤,៥×១៣ មែត្រ ឆេះអស់ ៦០%
– សម្ភារ:គ្រឿងសង្ហារឺមមួយចំនួន
– ប្រាក់ខ្មែរចំនួន ៦,០០០,០០0 រៀល
– ប្រាក់ដុល្លារ ចំនួន ៣០០០ ដុល្លារ
– ប្រាក់បាតចំនួន ១០ ម៉ឺន ។

  • មូលហេតុ: បណ្តាល មក ពីទុសេ្សខ្សែរភ្លើង ។

កម្លាំង ជំនាញអគ្គិភ័យស្រុកពោធិ៍រៀង បានចេញរថយន្តចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០ ១ រថយន្ត និងរថយន្តអគ្គីភ័យរបស់ខេត្តមកដល់តែមិនបានប្រើប្រាស់ទឹកទេ៕

 

មតិយោបល់