ព័ត៌មានជាតិ

បុគ្គលិកធនាគារអេស៊ីលីដា បើករថយន្តបុកម៉ូតូពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់និងកន្លែង

កំពង់ធំៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តកាមរីបាឡែនទៅបុកម៉ូតូC100 ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ កាលពីវេលាម៉ោង៦:១៥នាទីថ្ងៃទី១៣ឧសភា២០១៦ លើផ្លូវជាតិលេខ៦A ត្រង់ចំណុចមុខផ្ទះ តុងគឹមឡា ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ។

ប្រភពបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-6054 បើកវ៉ារថយន្តស្របទិសដៅគ្នា ជ្រុលទៅបុកម៉ូតូC100 ពណ៌ក្រហម ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់យ៉ាងណោចអាធ័ម។

ប្រភពបានបន្តថា អ្នកបើកបររថយន្តឈ្មោះ អឿន សុធី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាបុគ្គលិកធនាគារអេស៊ីលីដា អ្នកបើកម៉ូតូឈ្មោះ បៀន ដាលីន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកំពង់សំរោង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់រថយន្ត ម៉ូតូមករក្សាទុកជាភ័ស្ដុតាង និងកសាងសំណុំរឿងតាមនីតិវិធី៕

CRUSH3CRUSH2CRUSH1CRUSH

មតិយោបល់