ឧត្ដរមានជ័យៈ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងមានការដឹកនាំសម្របសម្រួលនីតិវិធី ពីឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រមទាំងមានការចង្អុលបង្ហាញ ពីលោកវរសេនីយ៍ឯក ស៊ីម វណ្ណៈ ស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងផែនការងារ ប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ ចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ។
វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀនមេតាំហ្វេតាមីនប្រភេទម៉ាទឹកកក ( ICE ) ចំនួន ៤៨ កញ្ចប់ ( កញ្ចប់ធំ ៤០កញ្ចប់, កញ្ចប់តូច ៨កញ្ចប់ ) ទម្ងន់ ៧៧៤ ក្រាម ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី ៕
មតិយោបល់