កណ្តាល: នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងក្រុមការងារ មានការចូលរួមពីលោក ឃឹម សោភណ្ឌ័ គណៈពង្រឹងស្រុកស្អាង លោក ខឹម ចាន់គីរី អភិបាលរងខេត្តកណ្តាល បានចុះមកត្រួតពិនិត្យ កន្លែងបាក់ច្រាំងទន្លេបាសាក់ ដែលបណ្តាលឲ្យខូចខាតផ្ទះចំនួន ៩ខ្នងជាប់ៗគ្នា នៅខេត្តកណ្តាល។
សូមរំឭកថា លោក សេង សុជាតិ អធិការស្រុកស្អាង បានប្រាប់ Post News ថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីមានការរអិលបាក់ច្រាំងទន្លេបាសាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នងជាប់គ្នា រងការខូចខាត ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង១៥នាទី រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណណ្តាល។
សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដែលមានវត្តមានចុះទៅអន្តរាគមន៍នៅទីនោះ បានប្រាប់ភ្នាក់ងារ Post News ប្រចាំខេត្តកណ្តាលថា ហេតុការណ៍រអិលច្រាំងទន្លេបាសាក់នេះ បានបណ្តាលឲ្យបាក់ដល់ផ្ទះប្រជាពលរដ្ឋ ខូចខាតចំនួន៩គ្រួសារ ក្នុងនោះមាន៤គ្រួសារ មានការខូចខាត និង៥គ្រួសារទៀតនៅជាប់ៗគ្នា អាចនឹងរងការបាក់ដល់ដូចគ្នា ហើយពេលនេះ ពួកគាត់ទាំង៩គ្រួសារ បាននិងកំពង់រុះរើអីវ៉ាន់ចេញបណ្តើរហើយ ព្រោះដីនៅចំណុចនោះនៅតែបន្តបាក់។
ក្នុងនោះដែរ មានពលរដ្ឋខ្លះលើកឡើងថា ការបាក់ដីច្រាំងទន្លេធ្វើឲ្យខូចខាតផ្ទះនេះ គឺបណ្តាលមកពី មានការណូត បូមខ្សាច់មកបូមនៅទីនេះ៕
មតិយោបល់