ភ្នំពេញៈ ក្រុមជនសង្ស័យ ពាក់ព័ន្ធនឹងករណីលួចម៉ូតូចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ សហការណ៍ជាមួយប៉ុស្តិ៍ដង្កោ ឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ។
មន្រ្តីនគរបាលខណ្ឌដង្កោបានឲ្យដឹងថា ក្រោយពេលពួកគេធ្វើសកម្មភាពលួចម៉ូតូម៉ាក ZOOMER ស៊េរី២០១៧ បានសម្រេច ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាពមួយរយៈ កម្លាំងបានធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៣នាក់ ចំណែកបក្ខពួកដែលនៅសេសសល់រួមទាំងម៉ូតូ ZOOMER ដែលជនសង្ស័យលួចយកទៅបាត់នោះ កម្លាំងកំពុងស្រាវជ្រាវតាមចាប់ខ្លួនជាបន្តទៀត។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោនាំខ្លួនមកសាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត។ ចំណែកបក្ខពួកដែលនៅសេសសល់កម្លាំងព្រហ្មទណ្ឌខណ្ឌនឹងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបានដង្កោស្រាវជ្រាវចាប់ខ្លួនមកផ្ដន្ទាទោសនៅពេលក្រោយ៕
https://youtu.be/hcB5xLj0C7w
មតិយោបល់