បាត់ដំបង: ភ្នាក់ងារ Post News បានឲ្យដឹងថា កាលពីវេលាម៉ោង៦និង២០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី៤ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ដែលគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តកាមរីមួយគ្រឿងបើកខុសបច្ចេកទេសជ្រុលទៅបុកបង្កាន់ដៃស្ពានអូរតាគី បណ្តាលអោយរថយន្តខូចខាតធ្ងន់ធ្ងរ ចំនែកម្ចាស់រថយន្តដែលជាអ្នកបើកបរ រងរបួសស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ រីឯរថយន្តម៉ាក កាមរីសេរី ១៩៩៣ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E 1543 បើកបរមានទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើបានចាំងភ្លើងរថយន្តដែលមកពីមុខ រួចរេរចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្តាលអោយខូចខាតទាំងបង្កាន់ដៃស្ពាន និងរថយន្ត ។
ប្រភពដដែលបានបន្តថា អ្នកបើកបររងគ្រោះមានឈ្មោះ ធៀម យ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិ ដូនអាវ ឃុំ បវេល ស្រុក បវេល ខេត្ត បាត់ដំបង ។
បច្ចុប្បន្នរថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចយករក្សាទុកដើម្បីធ្វើកំណត់ហេតុនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕
មតិយោបល់