ព័ត៌មានជាតិ

លោក ថេង សុថុល អញ្ជើញមកទទួលទេយ្យទានពីវត្តឃ្មួញ

ភ្នំពេញ: នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៦ នេះ ក្រុមការងារកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ ដឹកនាំដោយ លោក ថេង សុថុល ប្រធានគណ:កម្មាធិការអនុសាខាខណ្ឌបានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ រួមមាន ៖ គ្រឿងឧបភោគ បរិភោគ សម្ភារ:ប្រើប្រាស់ និងបច្ច័យចំនួន ១,០០០,០០០រៀលពី ព្រះមហាអគ្គដ្ឋិតកោ វែង ណេង ព្រះចៅអធិការវត្តឃ្មួញ ខណ្ឌសែនសុខ។

ក្នុងឱកាសនោះ ព្រះមហាអគ្គដ្ឋិតកោ បានមានព្រះថេរដីកាគាំទ្រ និងមានទឹកព្រះទ័យរីករាយក្នុងការចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។

ជាកិច្ចឆ្លើយតប លោកប្រធានគណ:កម្មាធិការអនុសាខាបានមានប្រសាសន៍សូមថ្លែងអំណរព្រះគុណចំពោះព្រះមហាអគ្គដិ្ឋតកោ ព្រមទាំងបានសន្យានឹងចាត់ចែង ប្រើប្រាស់នូវទេយ្យទានទាំងនេះជួយ ឲ្យដល់ដៃជនរងគ្រោះឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ ប្រការ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម៕

មតិយោបល់