ព័ត៌មានជាតិ

សង្ស័យគំនុំ! បុរសម្នាក់ត្រូវជនដៃដល់យកដំបងឈើវាយសម្លាប់ដល់ក្នុងផ្ទះរួចគេចខ្លួនបាត់

ព្រះសីហនុ: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញបុរសម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម ក្រោយពីត្រូវជនដៃដល់ប្រដាប់ដោយដំបង វាយសម្លាប់រួចគេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលោក យិម គឹមឡេង ស្ថិតនៅផ្លូវម្នាងសិលា ក្នុងក្រុមទី១៣ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។

ជនសង្ស័យដែលគេកំណត់មុខសញ្ញាបាននោះមានឈ្មោះ ជ្រិន អួក ភេទប្រុស អាយុ៣២ឆ្នាំ ជាកម្មករសំណង់មានស្រុកកំណើត ភូមិកំណប់ ឃុំកំណប់ ស្រុកគីរីវង់ ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ក្រុម១៣ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ដែលបានយកដំបងឈើ ដែលជាដើមទឹកដោះគោ វាយទៅលើជនរងគ្រោះឈ្មោះ ឃុន តាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើត ភូមិចម្ការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំផ្ទៃមុខ និងកញ្ជឹងក ជាច្រើនដំបងបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើត រួចជនសង្ស័យរត់គេចខ្លួនបាត់៕

មតិយោបល់