ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុន KCM បើកបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យស្លាប់បុរសម្នាក់ភ្លាមៗ

កែប: នៅវេលាម៉ោង៦ និង៤៥ នាទីព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកនិងម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ ៣៣ នៅចំណុចមុខសាលាសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ជនរងគ្រោះឈ្មោះឃួន សុខុម ភេទប្រុស អាយុ ៤៦ឆ្នាំ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានបើកម៉ូតូC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1L- 0626 ស្លាប់នៅកន្លែងកើតហេតុ។ ចំណែកអ្នករថយន្តឈ្មោះ ធាន សុភាព ភេទប្រុសអាយុ ២៤ឆ្នាំ នៅភូមិកម្រៀង ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង បានបើករថយន្តម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣A -88 73 ក្រុមហ៊ុន KCM។

បច្ចុប្បន្នវត្ថុតាងយកទាំងសងខាង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងកែប ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់