ព័ត៌មានជាតិ

យុវតីម្នាក់ជិះម៉ូតូទៅបុករថយន្តពេញទំហឹង ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

ស្ទឹងត្រែង: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយយុវតីវ័យ១៦ឆ្នាំម្នាក់ បានជិះម៉ូតូទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀតពេញទំហឹង បណ្តាលឲ្យស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង២៨នាទី ល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិសាមឈួយ ឃុំសាមឈួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

អ្នកបើកបរម៉ូតូដែលស្លាប់មានឈ្មោះ កែវ ស្រីម៉ៅ ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្ស ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ បើកបរម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ស្ទឹងត្រែង 1A-6511 ពីកើតទៅលិចបានបុកជាមួយរថយន្ត ស្លាកលេខ 3A-1011 ពណ៌ខៀវ ដែលកំពុងបើកបរដោយឈ្មោះ ផន វី ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិបាចុង ឃុំព្រះបាត ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលកំពុងបើកបរពីកើតទៅលិចពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យតែម្តង ៕

មតិយោបល់